ខណៈ LG កំពុងឈ្មុសឈ្មុលក្នុងការពន្លឿនលើបច្ចេកវិទ្យានេះ រដ្ឋាភិបាលអង់គ្លេសក៏បានសន្យាផ្តល់ប្រាក់រាប់លានផោនដើម្បីពន្លឿនការស្រាវជ្រាវក្នុងបច្ចេកវិទ្យានេះផងដែរ។
កាលពីខែមុន LG បានប្រកាសថា ទូរស័ព្ទ G Flex ក៏នឹងមានស្រោមឬសំបកដែលអាចជួសជុលដោយខ្លួនឯងផងដែរ។ ក្រុមហ៊ុនមិនបានពន្យល់ឲ្យបានច្រើនអំពីរបៀបដែលទ្រនាប់ទូរស័ព្ទនេះជួសជុលដោយខ្លួនវានោះទេ ប៉ុន្តែបានបន្ថែមថា ទ្រនាប់ទូរស័ព្ទនេះជួយរក្សាឲ្យទូរស័ព្ទ G Flex "មើលទៅកាន់តែថ្មីទៅៗ"។
ម៉ូដទូរស័ព្ទនេះក៏ត្រូវបានគេនិយាយថាដែរថា ផ្តល់ជូននូវការកាន់យ៉ាងពេញដៃ និង ត្រូវនឹងហោប៉ៅក្រោយយ៉ាងងាយស្រួលទៀតផង។ ក៏ដូចជាទ្រនាប់កោង ដែលផ្អិបជាប់ផ្ទៃមុខរបស់អ្នកនិយាយទូរស័ព្ទ និង ធ្វើឲ្យសម្លេងកាន់តែប្រសើរឡើងផងដែរនោះ ទូរស័ព្ទ G Flex មានថ្មកោង ផលិតឡើងដោយសាខាស្រាវជ្រាវរបស់ LG គឺក្រុមហ៊ុន LG Chem។