រុស្ស៊ីអភិវឌ្ឍដំណោះស្រាយ ប្រឆាំងការធ្វើត្បូងពេជ្រក្លែងក្លាយ
|
October 24, 2013 (12:26:08)
|
[ 1685 ] |
|
|
|
|
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី បានរកឃើញវិធីសាស្ត្រមួយ អាចសម្គាល់បានត្បូងពេជ្រ ឬ ក្លែងក្លាយ ។ ពួកអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានរូបវិទ្យា ចំណុះបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី បានលើកឡើងនូវវិធីសាស្ត្រ២ សំដៅសម្គាល់ត្បូងពេជ្រ បានក្នុងកម្រិត Micro ។ ការគូសសញ្ញាសម្គាល់ដែលពុំអាចសម្លឹងឃើញនេះ ត្រូវបានដំណើរការដោយបច្ចេកវិទ្យា Laser Femto វិនាទី បង្កឡើងជារលកអេកូខ្លី អំឡុងពេលប្រមាណ ១០ ទៅ ១៥ នាទី ។ បុគ្គលិកនៃបន្ទប់ពិសោធន៍ឲ្យដឹងថា រលក Laser នឹងបង្កើតចំណុះ “សម្គាល់” លើរចនាសម្ព័ន្ធអង្គធាតុ ដោយចរន្តអេឡិចត្រូនិក ឬ បណ្តាគ្រប់ថាមពលកម្រិតខ្ពស់ ។
ចំណុច “សម្គាល់” នេះ វាអាចជារូបភាពអ្វីណាមួយនោះ សម្រាប់ជាការគូសចំណាំ ហើយគេអាចលុបវាចោល ដោយម៉ូលេគុលនីត្រូហ្សែន ដែលមាននៅក្នុងត្បូងពេជ្រ ។ តាមនោះ គេអាចអានសញ្ញានិម្មិតឡើង ក្នុងត្បូងពេជ្រ ក្នុងកម្រិតម៉ាយក្រូវ៉េវ ។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានចុះបញ្ជីកម្មសិទ្ធិបញ្ញារួចហើយ ។ ចំណែកការគូសសញ្ញាចំណាំទី២ ក៏ប្រើប្រាស់បច្ចេកវិទ្យា Laser Fento វិនាទី ប៉ុន្តែ ខុសគ្នាត្រង់ការគូសចំណាំដោយគេបង្កើតជាដុំសញ្ញា ហៅថា ពន្លឺកាកប៊ូនពុំកំណត់រូបរាង ។ ដុំសញ្ញាដែលមានពណ៌ស្រគាំនេះ អាចសម្លឹងឃើញបានតាមរយៈកែវពង្រីក ដោយភ្នែកធម្មតា ពុំអាចមើលឃើញបានឡើយ អាស្រ័យហេតុនេះ ពួកអ្នកឆបោកដែលធ្លាប់ទទួលបានផលចំណេញក្រាស់ក្រែល ពីការផលិតត្បូងពេជ្រក្លែងក្លាយ ដោយប្រើត្បូងពេជ្រឧស្សាហកម្មបំភ័ន្ត ធ្វើជាត្បូងពេជ្រធម្មជាតិ ពុំអាចបន្លែបន្លំបានទៀតឡើយ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|