ម៉ាស៊ីនព្រីនធឺដាក់តាមហោប៉ៅ LG PD233 Pocket Photo សម្រាប់ផ្តិតរូបចេញពីស្មាតហ្វូន
|
October 18, 2013 (09:31:36)
|
[ 1328 ] |
|
|
|
|
ការថតរូបលើទូរស័ព្ទស្មាតហ្វូនកាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងៗ ដោយក្រុមហ៊ុន Sony បានចេញ Cyber- shot DCS-QX10 និង QX100 ដែលជា Len កាមេរ៉ាសម្រាប់ស្មាតហ្វូនរបស់អ្នក ចំណែក Samsung មានស្មាតហ្វូនដែលបំពាក់ម៉ាស៊ីន Projector សម្រាប់ចែករំលែកនូវអេក្រង់ដ៏ធំបានយ៉ាងឆាប់រហ័ស។ ប៉ុន្តែអ្វីដែលបានបាត់គឺសមត្ថភាពក្នុងការផ្តិតរូបភាពរបស់អ្នកយ៉ាងងាយស្រួល និងឆាប់រហ័សនៅពេលអ្នកធ្វើដំណើរចេញទៅក្រៅ។
ទោះបីជាម៉ាស៊ីនព្រីនធឺថ្មីៗនេះផ្តល់នូវសមត្ថភាព Wi-Fi និង សមត្ថភាពក្នុងការបោះពុម្ព (ព្រីន) ដោយប្រើ Apple AirPrint និង Google Cloud Print ក្តី ក៏យើងនៅតែនិយាយអំពីម៉ាស៊ីនព្រីនធឺលើតុដ៏ធំដដែល។ ហើយត្រង់ចំណុចនេះហើយដែលម៉ាស៊ីនព្រីនធឺដាក់តាមហោប៉ៅ LG Pocket Photo PD233 ត្រូវបានផលិតឡើងដើម្បីផ្តិតរូបភាព។
ជាម៉ាស៊ីនព្រីនធឺឥតខ្សែអាចដាក់តាមខ្លួនបាន កូនម៉ាស៊ីនព្រីនធឺ Pocket Photo នេះមានទំហំតូចល្មមអាចដាក់ក្នុងកាបូប ទោះបីជាវារាងតឹងបន្តិចពេលដាក់ក្នុងហោប៉ៅដោយសារតែកម្រាស់របស់វា។ ម៉ាស៊ីននេះរាងធំជាង iPod ចេញដំបូងបន្តិច ប៉ុន្តែក្រាសជាងពីរដង។ ប្រសិនបើអ្នកក្រឡេកមើលឲ្យកៀកបន្តិច អ្នកនឹងឃើញផ្ទៃខាងក្រៅរបស់កូនម៉ាស៊ីនព្រីនធឺ Pocket Photo មានរូបបេះដូងតូចៗ ទោះយ៉ាងណាគេពិបាករ៉ាយរាប់ប្រាប់ឲ្យដឹងពីចំងាយណាស់។
ម៉ាស៊ីនព្រីនធឺនេះដំណើរការលើថ្មពិលខាងក្នុង ហើយសន្លឹករូបថតរបស់វាគឺជាអ្នកចង្អុលបង្ហាញពីអាយុកាលរបស់ថ្ម ព្រោះផ្តិតបាន ២០ សន្លឹកនឹងអស់ថ្មហើយ មុនពេលអស់ទឹកថ្នាំព្រីន ទោះបីជាចំនួននៃការផ្តិតរូបអាចនឹងធ្លាក់ចុះ ក្រោយពីការប្រើប្រាស់បន្តបន្ទាប់ទៀតក្តី។ ដើម្បីជួយឲ្យថ្មកាន់បានយូរ អ្នកអាចកំណត់ពេលដែលវាផ្តិតរូប មុនពេលម៉ាស៊ីននេះបិទ (២, ៥ ឬ ១០ នាទី)។
មិនចាំបាច់មានដុំទឹកថ្នាំព្រីននោះទេ ព្រោះម៉ាស៊ីនព្រីនធឺនេះប្រើប្រាស់បច្ចេកវិទ្យា ZINK (គ្មានទឹកថ្នាំ)។ ពណ៌របស់វាពិតជាមាននៅលើសន្លឹករូបថតដោយខ្លួនឯង ក្នុងទម្រង់ គ្រីស្តាល់មីក្រូទស្សន៍ហើរ (microscopic dye crystals)។ នៅពេលក្តៅដល់សីតុណ្ហភាពខ្ពស់បំផុត គ្រីស្តាល់មីក្រូទស្សន៍ហើរនេះនឹងប្រែពីអត់ពណ៌ទៅជាមានពណ៌ជាក់លាក់ (ពណ៌ខៀវ ពណ៌លឿង និងពណ៌ក្រហមព្រឿង)។ ហើយនេះហើយគឺជារបៀបដែលពណ៌ក្នុងរូបភាព ត្រូវបានផលិត ឡើងជាមួយនឹងក្រដាស LG Pocket Photo ដ៏ពិសេស។
គួរកត់សម្គាល់ថា ម៉ាស៊ីនព្រីនធឺនេះមានទំហំតូចជាងម៉ាស៊ីនព្រីនធឺ 4R ទូទៅ ដូច្នេះទំហំក្រដាសប្រើ លើកូនម៉ាស៊ីនព្រីនធឺនេះក៏តូចជាងទំហំទូទៅ ៥,១ X ៧,៦ សង់ទីម៉ែត្រដែរ (ទំហំក្រដាសសម្រាប់កូនម៉ាស៊ីនព្រីននេះគឺ ២ X ៣ អ៊ីញ)។
ម៉ាស៊ីនព្រីនធឺ Pocket Photo ដំណើរការជាមួយឧបករណ៍ iOS និង Android ហើយអ្នកអាចភ្ជាប់ម៉ាស៊ីនព្រីនធឺនេះតាមរយៈ USB, Bluetooth ឬ NFC។ មុនពេលអ្នកចាប់ផ្តើមផ្តិតរូប អ្នកចាំបាច់ត្រូវតែដោនឡូតកម្មវិធី Pocket Photo ទាំងពី Google Play store ឬ App Store។ ម៉ាស៊ីនព្រីនធឺនេះមានលក់ហើយក្នុងប្រទេសសិង្ហបុរីក្នុងតម្លៃ ១៥៩ ដុល្លារ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|