ពោងសុវត្ថិភាពពីក្រៅ ជិតផលិតចេញហើយ
|
October 08, 2013 (13:30:00)
|
[ 1411 ] |
|
|
|
|
ពោងសុវត្ថិភាពខាងក្រៅដែលផ្ទុះឡើងនៅចំហៀងរថយន្តជាគំនិតច្នៃប្រឌិតអំពីសុវត្ថិភាពថ្មីបំផុត។ វាកំពុងត្រូវបានអភិវឌ្ឍដោយឧស្សាហកម្មយានយន្ត។
ពោងនេះនឹងប៉ោងចេញពីទ្វារចំហៀងរថយន្តតែក្នុងរយៈពេល២០ទៅ៣០មីលីវិនាទី (milliseconds) និងការពារចំហៀងរថយន្តពីការប៉ះទង្គិច។ ពួកអ្នករចនាម៉ូតនៅក្រុមហ៊ុន TRW Automotive កំពុងធ្វើការលើរ៉ាដានិងប្រព័ន្ធកាមេរ៉ាដើម្បីស្ទង់ចាប់ពេលជាក់លាក់បំផុតដែលពោងសុវត្ថិភាពត្រូវផ្ទុះឡើង។
ដោយប្រើរ៉ាដានិងប្រព័ន្ធកាមេរ៉ា ពោងសុវត្ថិភាពនឹងបាញ់ចេញភ្លាមតែក្នុងរយៈពេលមួយចំណិតនៃវិនាទីមុនពេលមានការប៉ះទង្គិច ដោយជួយកាត់បន្ថយរបួសស្នាមដល់អ្នកនៅក្នុងរថយន្ត។
គំរោងអភិវឌ្ឍន៍នេះត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងបានចាប់ផ្តើមកាលពីបីឆ្នាំមុននៅអេស្ប៉ាញ។ បើការសាកល្បងទទួលបានជោគជ័យ បច្ចេកវិទ្យាថ្មីនេះនឹងត្រូវគេយកទៅប្រើក្នុងរថយន្តទំនើបអាល្លឺម៉ង់នៅមុនដំណាច់ទសវត្សរ៍នេះ។ កាលពីឆ្នាំមុន ក្រុមហ៊ុនរថយន្ត Volvo បានបញ្ចេញពោងសុវត្ថិភាពខាងក្រៅលើកដំបូងសំរាប់រថយន្តV40 របស់ខ្លួន៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|