Samsung គ្រោងចេញស្មាតហ្វូន កញ្ចក់កោងក្នុងខែតុលាខាងមុខនេះ
|
September 29, 2013 (10:21:31)
|
[ 1329 ] |
|
|
|
|
ក្រុមហ៊ុន Samsung Electronics Co Ltd បាននិយាយថា ខ្លួននឹងណែនាំនូវស្មាតហ្វូនមួយដែលមានកញ្ចក់កោងក្នុងខែតុលាខាងមុខនេះ ខណៈដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកំពូលរបស់ពិភពលោកមួយនេះកំពុងស្វះស្វែងក្នុងការបោះជំហានទៅមុខលើការច្នៃប្រឌិតខាងហាដវែ (Hardware) និង រក្សាឧត្តមភាពរបស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនប្រកបដោយការប្រកួតប្រជែងយ៉ាងខ្លាំងក្លាមួយនេះ។
កញ្ចក់កោងនេះគឺជាដំណាក់កាលដំបូងក្នុងបដិវត្តន៍ផ្នែកអេក្រង់ ដែលនឹងផ្លាស់ប្តូរទៅរកការរចនាម៉ូដអាចបត់បែនបាន ឬ រមូលចូលគ្នាបាន ដោយទីបំផុតនឹងអនុញ្ញាតឲ្យទូរស័ព្ទ និង ឧបករណ៍ពាក់នៅនឹងដៃបានចាប់ផ្តើមមានទម្រង់ថ្មី ដែលអាចនឹងផ្លាស់ប្តូរទីផ្សារស្មាតហ្វូនបច្ចេកវិទ្យាខ្ពស់ទាំងស្រុងតែម្តង។
លោក D.J. Lee ប្រធានយុទ្ធសាស្ត្រទីផ្សារលើផ្នែកទូរស័ព្ទដៃរបស់ Samsung បាននិយាយកាលពីថ្ងៃពុធក្នុងព្រឹត្តិការណ៍ដាក់លក់ទូរស័ព្ទ Galaxy Note 3 ក្នុងក្រុងសេអ៊ូលថា "យើងមានផែនការណែនាំស្មាតហ្វូនមួយដែលមានកញ្ចក់កោងក្នុងក្រុងសេអ៊ូលក្នុងខែតុលាខាងមុខនេះ"។
ក្នុងខែមករា Samsung ដែលបានវ៉ាដាច់ក្រុមហ៊ុន Apple Inc ក្នុងនាមជាក្រុមហ៊ុននាំមុខខាងស្មាតហ្វូនលើសកលលោកនោះ បានបង្ហាញផលិតផលគំរូជាច្រើនដែលមានអេក្រង់អាចបត់បែនបាន និង អេក្រង់ដែលលាតសន្ធឹងតាំងពីគែមរបស់ទូរស័ព្ទ។
ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះមិនទាន់បានដោះស្រាយអំពីរបៀបក្នុងការផលិតផលិតផលទាំងនេះក្នុងទ្រង់ទាយធំក្នុងតម្លៃថោក និង មិនទាន់រកឃើញបន្ទះអេក្រង់ដែលមានកម្រាស់ស្តើងដូចក្រដាស និង អាចទ្រាំទ្រនឹងកំដៅខ្លាំងបាននៅឡើយទេ។
កញ្ចក់កោងអាចរកបានក្នុងទូរទស្សន៍អេក្រង់ធំរួចទៅហើយ។ ក្រុមហ៊ុន Samsung និង គូប្រជែងក្នុងស្រុករបស់ខ្លួនគឺក្រុមហ៊ុន LG Electronics Inc បានចាប់ផ្តើមលក់ទូរទស្សន៍ OLED ក្នុងឆ្នាំនេះរួចហើយក្នុងតម្លៃ ៩ ពាន់ដុល្លារក្នុងមួយគ្រឿង៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|