ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ University of East Anglia របស់អង់គ្លេស បានព្យាករណ៍ថាការឡើងក្តៅផែនខ្លាំងបណ្តាលមកពីកំដៅព្រះអាទិត្យនឹងបញ្ចប់ជីវិតនៅលើផែនដីនេះ ប៉ុន្តែពេលវេលានៃអវសានពិភពលោកនេះគឺនៅឆ្ងាយណាស់។ ជីវិតសត្វលោកនៅលើផែនដីនេះ នឹងបន្តរស់នៅយ៉ាងតិចណាស់ចំនួន១,៧៥ ទៅ ៣,៥ពាន់លានឆ្នាំទៀត។
ការទស្សន៍ទាយនេះចេញមកពីពួកអ្នកជំនាញការនៅសកលវិទ្យាល័យ University of East Anglia ដែលជឿថាផែនដីអាចរំពឹងថានឹងជួបស្ថានភាព Goldilocks ពេល៦,៣ទៅ៧,៨ពាន់លានឆ្នាំចាប់ពីការចាប់កំណើតរបស់វាកាលពី៤,៥៥ពាន់លានឆ្នាំមុន។ នេះមានន័យថានៅសល់ពេលតែ១,៧៥ទៅ៣,៥ពាន់លានឆ្នាំទៀតទេដែលអាចមានជីវិតលើផែនដី។