រកថ្នាំព្យាបាលគ្រុនឈាមលើ “កណ្តុរឯកជនរូបនីយ៍កម្ម”
|
September 21, 2013 (10:38:14)
|
[ 1375 ] |
|
|
|
|
តាំងពីយូរមកហើយ ការរកឃើញថ្នាំព្យាបាលជំងឺគ្រុនឈាមប្រសិទ្ធិភាព ពុំមានការរីកចំរើនច្រើន និងចំណាយអស់ច្រើន ដោយសារថ្នាំជាច្រើន ទោះបីមានប្រសិទ្ធិភាពល្អ ក្នុងបន្ទប់ពិសោធន៍ និងលើសរីរាង្គសត្វ តែបែរជាបរាជ័យ ពេលពិសោធន៍លើមនុស្ស ដែលមូលហេតុសំខាន់ គឺដោយសារភាពខុសប្លែកគ្នា ក្នុងកោសិកា ។
ប៉ុន្តែ បញ្ហានេះ ឥឡូវអាចត្រូវបានជំនះ ក្រោយពេលពួកអ្នកស្រាវជ្រាវមួយក្រុម នៅសិង្ហបុរី បានរកឃើញរូបគំនូពិសោធន៍មួយប្រសិទ្ធិភាពជាង ក្នុងដំណើរការផលិតឱសថព្យាបាលគ្រុនឈាមប្រសិទ្ធិភាព នោះគឺកណ្តុរមានកោសិកាអង្គបដិបក្ខរបស់មនុស្ស ។ តាមរយៈនោះ ក្រុមស្រាវជ្រាវ បានផ្សាំកោសិកាដើមថ្លើមមនុស្ស ទៅក្នុងសត្វកណ្តុរ ត្រូវប្រែប្រួលហ្សែន សំដៅទប់ស្កាត់វា ស្វ័យបង្កើតកោសិកាអង្គបដិបក្ខ ។ ពពួក “កណ្តុរត្រូវបានឯកជនរូបនីយ៍កម្ម (Privazation)” នេះ បន្ទាប់មក ត្រូវបានធ្វើឲ្យឆ្លងវីរុសគ្រុនឈាម ។
ទៅតាមពេលវេលា ពួកវាសុទ្ធតែស្តែងចេញរោគសញ្ញា ៤ របស់ជំងឺគ្រុនឈាមសំខាន់នៅមនុស្ស ជាពិសេសគឺ ការ ថយចុះកោសិកាក្រហម ។ នេះជាលើកដំបូង រោគសញ្ញានេះ ត្រូវបានកត់ត្រានៅសត្វលើពិភពលោក ។ រឿងនេះ បានអនុញ្ញាតឲ្យក្រុមស្រាវជ្រាវកំណត់បានមូលហេតុថយចុះកោសិកាក្រហម គឺដោយសារការអាក់ខាន ក្នុងការកកើតកោសិកាក្រហមនៅខួរឆ្អឹង ដើម្បីផ្តើមពីនោះ រកឃើញថ្នាំប្រសិទ្ធិភាពទប់ស្កាត់ស្ថានភាពនេះ ។
តាមពួកអ្នកវិទ្យាសាស្ត្រ មានដល់ ៧០% នៃពពួកថ្នាំព្យាបាលគ្រុនឈាម ពិសេសបានបរាជ័យ នៅដំណាក់កាលសាកល្បងទី១ និងទី២ លើសរីរាង្គមនុស្ស ដោយសារពុលពេក ឬ ពុំសូវប្រសិទ្ធិភាព ។ មិនតែប៉ុណ្ណោះ សូម្បីតែប្រភេទពិសោធន៍ជោគជ័យក្នុងបន្ទប់ពិសោធន៍ និងលើសរីរាង្គសត្វ ក៏មិនអាចអនុវត្តទូលំទូលាយ ដោយសារគម្លាតដ៍ធំ រវាងបរិស្ថានពិសោធន៍ ជាមួយបរិស្ថានជាក់ស្តែង ក្នុងសរីរាង្គមនុស្ស ។
អាស្រ័យហេតុនេះ “កណ្តុរត្រូវបានឯកជនរូបនីយ៍កម្ម” និងជាឧបករណ៍ពិសោធន៍មួយល្អជាង បង្ហាញថា ថ្នាំមួយប្រភេទ នឹងមានប្រសិទ្ធិភាពយ៉ាងដូចម្តេច មុនពេលត្រូវបានពិសោធន៍ជាក់ស្តែង លើសរីរាង្គមនុស្ស ។ រឿងនេះ នឹងជួយអ្នកស្រាវជ្រាវសន្សំសំចៃ ចំណាយ និងពេលវេលា ។ បច្ចុប្បន្ន ជាមធ្យម ឱសថមួយប្រភេទ ត្រូវចំណាយពេលពី ១០ ទៅ ១២ ឆ្នាំ ដើម្បីផ្សំជោគជ័យ ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១១ កញ្ញា បណ្ឌិត Aishwarya Sridharan អ្នករៀបរៀងសំខាន់របស់កម្រោងស្រាវជ្រាវខាងលើ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមស្រាវជ្រាវ ទើបតែពិសោធន៍ ចំពោះអម្បូរ DEN-2 -អម្បូរទូទៅបំផុត ក្នុង ៤ អម្បូរវីរុសគ្រុនឈាម នៅសិង្ហបុរី ។ ក្រុមរបស់លោក ក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនមួយចំនួន ដើម្បីចាប់ផ្តើមសាកល្បងវិធានការព្យាបាលប្រិសិទ្ធភាព ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|