កង់បច្ចេកវិទ្យាខ្ពស់ មានល្បឿន “លឿន” ដូចជាទោចក្រយានយន្ត
|
September 21, 2013 (10:27:57)
|
[ 1446 ] |
|
|
|
|
តាមគេហទំព័រ Phys.org ទោចចក្រយាន Velo X3 ផលិតដោយនិស្សិត ២ រូប នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Delft និង VU Amsterdam បានបង្កើតឯកត្តទកម្មដ៏អស្ចារ្យ នៅទីតាំងពិសោធន៍វាលខ្សាច់ Newvada អាមេរិក ក្នុងពិធីប្រលងល្បឿនពិភពលោក ២០១៣ (WHPSC) ។ ល្បឿនវា គឺ ១៣៣,៧៨ គីឡូម៉ែត្រ/ម៉ោង លើសពីឯកត្តទកម្មចាស់ ប្រមាណ ០,៦ គីឡូម៉ែត្រ/ម៉ោង ។
ទោចក្រយានបច្ចេកវិទ្យាខ្ពស់ Velo X3 លើផ្លូវរត់ប្រណាំង នារដ្ឋ Nevada អាមេរិកក្នុងចំណោមបេក្ខជនប្រលងពីប្រទេស ៨ និងអ្នកប្រលង ២៨ រូប នោះអ្នកបង្កើតឯកត្តទកម្មពិភពលោកថ្មី គឺៈ Sebastiaan Bowier នៃក្រុមសាកលវិទ្យាល័យ Deft និងសាកលវិទ្យាល័យ VU Amsterdam ។ ប្រធានក្រុមស្រាវជ្រាវ Wouter Lion ឲ្យដឹងថា ការបង្កើតឯកត្តទកម្មនៃល្បឿនបែបនេះ ពុំមែនជាការងាយស្រួលទេ ។ ធាតុអាកាសអាក្រក់ បានធ្វើឲ្យក្រុមគេជួបការលំបាកប៉ុន្មានថ្ងៃមកហើយ ។ លោកពោលទាំងរំភើបថាៈ ពេលអ្នកបង្កើតឯកត្តទកម្មពិភពលោក បន្ទាប់ពីអាកាសធាតុដ៏អាក្រក់ ៣ ថ្ងៃ ពិតជាមានអារម្មណ៍អស្ចារ្យណាស់ ។
ក្រុមស្រាវជ្រាវរបស់ហូឡង់ ឲ្យដឹងថា ដើម្បីបង្កើតឯកត្តទកម្មនេះ អ្នកបញ្ជារទោចក្រយាន Bowier ត្រូវហ្វឹកហាត់ពី ១៥ ទៅ ២០ ម៉ោង ក្នុង១សប្តាហ៍ ហើយពេញរយៈពេល ១ឆ្នាំ ។ ពួកកេបានផលិតកង់រាងផ្អៀងខាងក្រៅ មានហ៊ុំព័ទ្ទនូវស្រោមសំបក បំណងបញ្ចៀសពីកម្លាំងខ្យល់ទប់ជាអតិបរមា ។
លោក Lion ឲ្យដឹងថា ប្លង់នៃកង់របស់យើងខ្ញុំ បានកាត់បន្ថយកម្លាំងទប់នៃខ្យល់ ។ ជាធម្មតាអ្នកប្រណាំងវា តែងពើបប្រទះឲ្យនៅត្រឹម ១/២០ ប៉ុណ្ណោះ ។ សំបកកង់ធ្វើពីសារធាតុពិសេស នៃប្រភេទរថយន្តប្រណាំង F1 ដើម្បីជួយឲ្យកង់ Velo X3 បន្ថយបានការទប់នៃខ្យល់ ជាអតិបរមា ។ ក្រៅពីការប្រឹងប្រែងរបស់សាកលវិទ្យាល័យទាំងពីរ ពួកគេនៅបានទទួលបានការគាំទ្រ ពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|