BlackBerry ប្រុងកាត់បន្ថយបុគ្គលិកដ៏ច្រើន នៅពេលខ្លួនបញ្ចេញទូរស័ព្ទថ្មី
|
September 21, 2013 (10:23:52)
|
[ 1253 ] |
|
|
|
|
ក្រុមហ៊ុន BlackBerry Ltd មានផែនការកាត់បន្ថយបុគ្គលិករាប់ពាន់នាក់នៅចុងឆ្នាំ២០១៣ នេះបើតាមរបាយការណ៍ក្នុងកាសែត Wall Street Journal កាលពីថ្ងៃពុធ នៅពេលក្រុមហ៊ុនបញ្ចេញទូរស័ព្ទថ្មីដើម្បីតស៊ូនៅក្នុងទីផ្សារស្មាតហ្វូន។ យោងតាមប្រភពមិនបញ្ចេញឈ្មោះ កាសែតបាននិយាយថា BlackBerry អាចកាត់បន្ថយកម្លាំងពលកម្មដល់ទៅ៤០%នៅគ្រប់ផ្នែកនៃក្រុមហ៊ុន។
Blackberry ដែលគ្រាមួយនោះបានគ្រប់គ្រងសង្វៀនស្មាតហ្វូននោះ នៅប៉ុន្មានឆ្នាំមកនេះបានខិតខំត្រដរស់ ចំពេលខ្លួនជួបការបាត់បង់ចំណែកទីផ្សារទៅខាងក្រុមហ៊ុនប្រជែង Apple Inc និង Samsung Electronics Co Ltd។
ក្រុមហ៊ុនដែលធ្លាប់កាត់បន្ថយបុគ្គលិករួចមកហើយ បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយអំពីរបាយការណ៍របស់កាសែត។ក្រុមហ៊ុនដែលពីមុនមានកម្មករជិត២០.០០០នាក់ បានជួលមនុស្ស១២.៧០០នាក់នៅត្រឹមខែមីនាឆ្នាំនេះ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា"យើងនឹងមិនធ្វើអត្ថាធិប្បាយអំពីពាក្យចចាមអារ៉ាមឬការស្មានទេ។យើងកំពុងស្ថិតនៅដំណាក់កាលទី២នៃការផ្លាស់ប្តូរ"។
របាយការណ៍នេះបានកើតឡើងចំថ្ងៃដែលក្រុមហ៊ុនកាណាដានេះបានបញ្ចេញទូរស័ព្ទឆ្លាតZ30 ជាទូរស័ព្ទធំ លឿននិងទំនើបបំផុតរបស់ខ្លួនក្នុងបំណងប្រជែងក្នុងទីផ្សារស្មាតហ្វូនសាជាថ្មី។ ស្មាតហ្វូន ថាច់ ទាំងអស់នេះ មានស្គ្រីន ៥អ៊ិង និងថ្មBlackBerryធំបំផុត និងប្រព័ន្ធដំណើរការBlackBerry 10៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|