សិស្សត្រូវចាប់បង្ខំឲ្យផឹក "ឱសថទិព្វ" ដើម្បីឆ្លាតវៃ ស្តាប់បង្គាប់ ជាងមុន
September 03, 2013 (12:57:20)
[ 1331 ]
គ្រាប់ថ្នាំដែលមានឈ្មោះថា Dimensi 108 តាមពិតទៅជាប្រភេទអាហាររូបត្ថម្ភម្យ៉ាង ប៉ុន្តែវាត្រូវបានពួកអ្នកលក់ ផ្សាយប្រកាសថា ជា "ឱសថទិព្វ" អាចជួយឲ្យសិស្សស្តាប់បង្គាប់ ព្យាយាមរៀនសូត្រ បង្ការជំងឺតម្កាត់ថែមទាំងឆ្លាតវៃជាងមុន ។
តាមកាសែត The Star (ម៉ាឡេស៊ី) ចុះថ្ងៃទី ៣០/៨ ឲ្យដឹងថា បណ្តាអណាព្យាបាលសិស្ស បានទាក់ទងជាមួយ The Star ហើយធ្វើការចោទប្រកាន់ពីបណ្តាវិទ្យាល័យនៅកូឡាឡាំពួរ និងរដ្ឋមួយចំនួនទៀត បានចាប់បង្ខំឲ្យសិស្សទិញ "ឱសថទិព្វ" ។
ស្ត្រីជាអាណាព្យាបាលម្នាក់នៅកូឡាឡាំពួរ បានប្រាប់ថា អ្នកស្រីសំណូមពរឲ្យកូនយកថ្នាំនេះទៅសងឲ្យបណ្តាគ្រូ បង្រៀននៅសាលាវិញ ហើយបដិសេធពុំទូទាត់លុយតាមសំណើររបស់សាលា (យកថ្នាំមុនទូទាត់ក្រោយ) ។ ស្ត្រី ខាងលើពោលថា ពេលដែលកូនស្រីខ្ញុំនឹងក្មេងដទៃទៀតក្នុងថ្នាក់រៀនយកថ្នាំទៅសង គ្រូពួកវាបានព្រមានវាថា កុំឲ្យទម្លាក់កំហុស មកលើពួកគេប្រសិនបើពុំឆ្លាតវៃ ពុំប្រលងបានពិន្ទុល្អ ។
អាណាព្យាបាលម្នាក់ទៀតពោលទាំងរំពឹងថា ពិតជាមិនអាចជឿបាន ! គ្រូបង្រៀនគគួរណាស់លើកទឹកចិត្តឲ្យសិស្សឧស្សាហ៍រៀនសូត្រ ដើម្បីប្រលងបានពិន្ទុល្អ នេះបែរជាប្រាប់ឲ្យសិស្សផឹកថ្នាំទៅវិញ ។ ស្របពេលនោះដែរ អាណាព្យាបាលសិស្សមួយចំនួន បានប្រមូលសំបកវេចខ្ចប់ "ឱសថទិព្វ" ទុកធ្វើជាភស្តុតាង ហើយនាំគ្នាប្តឹងក្រុមហ៊ុនផលិតថ្នាំ និងបណ្តាសាលារៀន ។
ក្រសួងសុខាភិបាលម៉ាឡេស៊ីសន្យានឹងអង្កេតរឿងរ៉ាវ ហើយពិនិត្យមើលថា "ឱសថទិព្វ" នេះ មានលិខិតអនុញ្ញាតច្បាប់ត្រឹមត្រូវឬទេ រួចនឹងបន្តដោះស្រាយទៅតាមច្បាប់ ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018