ក្តារឈ្នួនទប់គ្រាប់ កាំភ្លើងសម្រាប់សាលារៀន
August 21, 2013 (11:37:24)
[ 1345 ]
សកលវិទ្យាល័យ Maryland បានអនុវត្តវិធានការថ្មីមួយ តាមរយៈការបំពាក់ក្តារឈ្នួន តម្លៃ២០០ផោន ពណ៌ស អាចទប់គ្រាប់កាំភ្លើងបាន ឲ្យសិស្សទាំងអស់ក្នុងហេមន្តរដូវនេះ ។ ក្រុមហ៊ុន Do Hardwire LLC ជាក្រុមហ៊ុនឯកទេសផលិតបរិក្ខារឲ្យកងទ័ពអាមេរិក ជាអ្នកបង្កើតឡើង ។ វាមានពណ៌ស ទំហំ 18×20inch ហើយប្រសិទ្ធភាពដំបូង គឺសម្រាប់បម្រើការសិក្សា ។ ក្នុងករណីដែលមានជនល្មើសប៉ុនប៉ង បាញ់ប្រហារនោះគ្រូ និងសិស្សទាំងអស់មានឱកាសសង្គ្រោះជីវិតដោយប្រើវាដើម្បីការពារខ្លួន ។
តាមកាសែត Los Angeles time ដែលដកស្រង់សម្តីរបស់នាយកសាលា Juliette B. Bell ថា សន្តិសុខសាលារៀនពុំមែនជារឿងងាយស្រួលទេ ហើយសំណាងអាក្រក់ដែលហិង្សាបែបនេះ កើតរឿងនៅសាលារៀន ហេតុនេះជាក់ស្តែងយើងត្រូវត្រៀមបម្រុងទុកជាមុន ។
សកលវិទ្យល័យ Mergland ជាសាលាដំបូងគេនៅអាមេរិក សុខចិត្តចំណាយលុយដើម្បីទិញឧបករណ៍រៀនផង ការពារគ្រាប់កាំភ្លើងបានផង ។ ហេតុការណ៍ចម្លែកនេះ បានកើតឡើង ក្រោយពីសោកនាដកម្មបាញ់ប្រហារទៅលើសាលាបឋមសិក្សា Newtown បណ្តាលឲ្យមនុស្សស្លាប់អស់ ២៦នាក់ ។ តម្លែរបស់ក្តារឈ្នួនបច្ចេកវិទ្យានឹងជាក្តារទប់គ្រាប់នេះគឺ ២៩៩ដុល្លារ ៕
.
.
រៀល កម្ពុជា (1US$: KHR)
4015
4022
បាត ថៃឡង់ (1US$: THB)
31.48
31.55
ដុង វៀតណាម (1US$: VND)
22,720
22,800
ដុល្លារ ហុងកុង (1US$: HKD)
7.75
7.87
យ៉េន ជប៉ុន (100JPY: US$)
0.905
0.910
ដុល្លារ សឹង្ហបុរី (10SGD: US$)
7.58
7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
2.55
2.57
ផោន អង់គ្លេស (1GBP: US$)
1.405
1.410
យូរ៉ូ អឺរ៉ុប (1EUR: US$)
1.240
1.245
ហ្វ្រង់ ស្វីស (1CHF: US$)
0.905
0.910
ដុល្លារ អូស្ត្រាលី (1AUD: US$)
0.787
0.792
ដុល្លារ កាណាដា (1CAD: US$)
0.800
0.805
មាស គីឡូ (1CHI: US$)
160.5
161.5
កែប្រែរចុងក្រោយ ៖
09 - February - 2018