ប្រេស៊ីលសាកល្បង វ៉ាក់សាំងថ្មី ទប់ស្កាត់ជំងឺអេដស៍
|
August 07, 2013 (12:53:58)
|
[ 1344 ] |
|
|
|
|
យោងតាមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានស្រាវជ្រាវមួយ របស់ប្រេស៊ីលបានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រប្រេស៊ីល នឹងសាកល្បងប្រើប្រាស់ វ៉ាក់សាំងប្រឆាំងនឹងជំងឺអេដស៍ ហើយគម្រោងនេះ នឹងចាប់ផ្តើមពិសោធ ទៅលើសត្វស្វានៅក្នុងឆ្នាំនេះ ។ បើយោងតាមមូលនិធិស្រាវជ្រាវ រដ្ឋសាវប៉ូឡូ (FAPESP) បានឱ្យដឹងថា វ៉ាក់សាំងថ្មីនេះមានឈ្មោះថា HIVBr18 ជាវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ ត្រូវបានអភិវឌ្ឍ និងធ្វើការសាកល្បង ដោយក្រុមនិស្សិត មកពីមហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យសាវប៉ូឡូ ។
អ្នកវិទ្យាសាស្ត្រនិយាយថា នៅដំណាក់កាលអភិវឌ្ឍន៍ បច្ចុប្បន្ននេះវ៉ាក់សាំង នឹងមិនអាចសម្លាប់មេរោគ លើសារពាង្គកាយបានទេ ។ ប៉ុន្តែវ៉ាក់សាំងថ្មីនេះ នឹងមានសមត្ថភាព អាចធ្វើឲ្យមេរោគនោះ ស្ថិតនៅកម្រិតទាប ដែលអ្នកផ្ទុកមេរោគ នឹងមិនវិវត្តន៍ការបាត់បង់ភាពសុំា ឬក៏ចម្លងមេរោគបាន ។
អ្នកស្រាវជ្រាវនិយាយថា ការសាកល្បងលើសត្វស្វាត្រូវបានគេរំពឹងថា នឹងមានរយៈពេល២ឆ្នាំ ។ លោកCunha Netoអ្នកស្រាវជ្រាវម្នាក់និយាយថា គោលដៅរបស់យើង គឺត្រូវសាកល្បងវិធីសាស្ត្រ ការធ្វើឲ្យស៊ាំនឹងជំងឺ ដើម្បីជ្រើសរើសវិធីសាស្ត្រមួយ ដែលអាចជំរុញឲ្យមានការឆ្លើយតប ទៅនឹងប្រព័ន្ធភាពសុំា កាន់តែខ្លាំងក្លា ហេតុដូច្នេះយើងអាចយកវាទៅសាកល្បង លើមនុស្សបាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|