បំណកស្រាយទម្លាប់ ញៀន ថតរូបអាហារ មុនពេលបរិភោគ
|
August 07, 2013 (12:49:05)
|
[ 1393 ] |
|
|
|
|
ការថតរូបមុខម្ហូប ភេសជ្ជៈមុនពេល "ក្លែម" វា រួចបង្ហោះផ្សាយលើបណ្តាញសង្គមដូចជា Face book , Twitter , Instagram... បច្ចុប្បន្នកំពុងក្លាយជាទម្លាប់ ឬក៏ជា "កិច្ច" មួយត្រូវអនុវត្តប្រចាំថ្ងៃ របស់មនុស្សមិនតិចនាក់ទេ ។ តាមការសិក្សាថ្មីមួយ ចំណូលចិត្តបែបនេះ វានឹងជួយកែសម្រួលអារម្មណ៍ ទទួលអាហារទាំងនោះ បានប្រសើរផងដែរ ។
អ្នកស្រាវជ្រាវមកពីសាលា គ្រប់គ្រង Carlson នៃសកលវិទ្យាល័យ Minnesota (អាមេរិក) បានរកឃើញថា ការ អនុវត្ត "កិច្ច" មួយណាក៏ដោយ រួមទាំងការលើកកែវ ជល់ស្វាគមន៍គ្នា នឹងជួយធ្វើឲ្យអាហារ កាន់តែមានក្លិនពិដោរ រស់ជាតិល្អ និងឆ្ងាញ់ជាងមុន ។
តាមការលើកឡើងរបស់ពួកគេនោះ ទង្វើថតរូបមុនពេល "កម្ទេច" វានឹងបង្កជាអារម្មណ៍ ស្វាហាប់សម្រាប់អ្នក និងរំញោចដល់វិញ្ញាណទាំង៥ផងដែរ ។ ក្នុងកម្រិតណាមួយនោះ អ្នកថតរូបអាហារ នឹងទទួលដឹងការខុសប្លែកគ្នា នៃអាហារបង្កើតជាកម្លាំង ជំរុញឲ្យគេបន្តធ្វើបែបនេះទៀត ។ ព្រមស្រាវជ្រាវបានចំណីការពិសោធន៍៤ផ្សេងៗពីគ្នា សំដៅស្វែងរកមើលបណ្តា "កិច្ច" ពេលខ្លះគួរឲ្យអស់សំណើចមុនពេលបរិភោគទាំងនោះ តើមានឥទ្ធិពលអ្វីខ្លះដល់អារម្មណ៍នៃការបរិភោគ ឬផឹកវា ។
ការពិសោធន៍ដំបូងនោះអ្នកស្ម័គ្រចិត្តបានត្រូវសំណូមពរឲ្យបរិភោគសូកូឡាមួយបន្ទះជាមួយការណែនាមថា "មិនហែកស្រោមវាចេញអស់ ហើយកាន់វាជា២ ។ បន្ទាប់មកបកសំបកក្រៅដែលនៅសល់ រួចបរិភោគឲ្យអស់ ។ រួចទើបបក សំបក១កំណាត់ទៀត ដែលនៅសល់ដើម្បីបរិមាណ ។ អ្នកស្ម័គ្រចិត្តដទៃទៀតទទួលបានសំណូមពរសាមញ្ញជាង គឺសំណូមពរឲ្យសម្រាកឲ្យស្រួលរួចចាប់យកសូកូឡាណាដែលចង់មកបរិភោគ ។
លទ្ធផលបង្ហាញថា អ្នកប្រតិបត្តិតាម "របៀបវារៈ" ដែលណែនាំវាយតម្លៃថា បន្ទះកូកាកូឡានេះ ឈ្ងុយហើយឆ្ងាញ់ ហើយចង់ទិញបរិភោគបន្ថែម ។ លទ្ធផលរបស់ក្រុមទី២ បានអះអាងឲ្យលទ្ធផលក្រុមទី១ខាងលើ នៅពេលដែលពួកគេពុំមានអារម្មណ៍ចង់បរិភោគទៀត ដោយសារទង្វើ "ស្រេចតែចិត្ត" ពុំបង្កនូវអារម្មណ៍អ្វីសោះឡើយ ។ ក្នុងការពិសោធន៍២ចុងក្រោយ ក្រុមស្រាវជ្រាវពិនិត្យឃើញថា ការចូលរួមដោយផ្ទាល់របស់បុគ្គលណាមួយក្នុង "កិច្ច"អ្វីមួយនោះមានសារៈសំខាន់បំផុត ព្រោះថាការសង្កេតមើលអ្នកណាម្នាក់លាយទឹកក្រូចឆ្មារ តាម "ស្តងដារ" ពុំបានធ្វើឲ្យភេសជ្ជៈមានក្លិន ឬឱជារសឆ្ងាញ់ជាងឡើយ ។
លើសពីនោះទៀត អ្នកស្រាវជ្រាវនៅបានរកឃើញថា "ការចាប់ចិត្តពីខាងក្នុង" ជាដើមហេតុ បណ្តាលឲ្យមនុស្សម្នាក់ ត្រូវស្រូបទាញនៅក្នុង "កិច្ច" របស់គេផ្ទាល់បង្កប្រតិកម្ម សកម្ម ក្នុងដំណើរ ទទួលយកអារម្មណ៍ឆ្ងាញ់ពិសាររបស់អាហារ ឬភេសជ្ជៈ ។ ថ្វីត្បិតតែ "កិច្ច" ខាងលើច្រើនប្រតិបត្តិការណ៍មុនពេលបរិភោគ ប៉ុន្តែពួកអ្នកស្រាវជ្រាវវាយ តម្លៃថា វាអាចពង្រីកប្រសិទ្ធភាពក្នុងករណីដទៃទៀតដែរ ។ ពួកគេកំពុងគិតដល់ការសំណូមពរឲ្យអ្នកជំងឺចូលរួមក្នុង "កិច្ច" ណាមួយនោះផ្ទាល់ មុនពេលវះកាត់ ហើយក្រោយមកធ្វើការវាស់ស្ទង់ កម្រិតឈឺចាប់ ក៏ដូចជាល្បឿននៃការជាសះស្បើយ នៃមុខរបួសក្រោយការវះកាត់រួចមក ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|