KIROBO មនុស្សយន្ត ចេះនិយាយលើកដំបូង ដែលធ្វើដំណើរ ទៅកាន់អវកាស
|
August 07, 2013 (12:43:07)
|
[ 1443 ] |
|
|
|
|
ជប៉ុនបានបង្ហោះមនុស្សយន្ត ចេះនិយាយលើកដំបូង របស់ពិភពលោក ចូលក្នុងអវកាស ដើម្បីបំរើការជាសហសេវិក របស់អវកាសយានិក កូជិ វ៉ាកាតា ដែលនឹងចាប់ផ្តើមបេសកកម្ម របស់លោកនៅខែវិច្ឆិកា។ មនុស្សយន្តនេះបានចេញដំណើរពីកោះ Tanegashima តាមរ៉ុក្កែតគ្មានមនុស្សបញ្ជាមួយ ដែលក៏ផ្ទុកគ្រឿងផ្គត់ផ្គង់សំរាប់នាវិកនៅលើស្ថានីយអវកាសអន្តរជាតិ(ISS)។
មានប្រវែង៣៤សង់ទីម៉ែត្រ មនុស្សយន្ត Kirobo ត្រូវទៅដល់ ISS នៅថ្ងៃ៩សីហា។ វាជាផ្នែកនៃការសិក្សាស្រាវជ្រាវមួយដើម្បីពិនិត្យមើលអោយដឹងថាគ្រឿងម៉ាស៊ីនផ្តល់ការគាំទ្រផ្លូវអារម្មណ៍ដល់មនុស្សដែលនៅឯកោដ៏យូរត្រឹមកំរិតណា។
ការបាញ់បង្ហោះរ៉ុក្កែត H-2B ត្រូវបានផ្សព្វផ្សាយតាមអនឡាញដោយទីភ្នាក់ងារសិក្សាស្រាវជ្រាវអវកាសជប៉ុន។រ៉ុក្កែតគ្មានមនុស្សទៅជាមួយនេះក៏ដឹកទឹក សម្លៀកបំពាក់និងគ្រឿងបរិក្ខាការងារទៅអោយសមាជិក៦នាក់ដែលប្រចាំការនៅស្ថានីយអវកាស។
ឈ្មោះរបស់ Kirobo ចេញមកពីពាក្យ"សង្ឃឹម"និង"មនុស្សយន្ត"។ វាមានទម្ងន់១គីឡូក្រាមនិងមានចលនារាងកាយបានមួយចំនួនធំ។វាត្រូវបានផលិតឡើងតាមតួក្នុងភាពយន្តគំនូរជីវចល Astro Boy។
Kirobo ត្រូវបានគេបញ្ចូលកម្មវិធីជាភាសាជប៉ុននិងរក្សាកំណត់ត្រានៃការសន្ទនាជាមួយលោកវ៉ាកាតាដែលនឹងបញ្ជាស្ថានីយISSនៅចុងឆ្នាំនេះ។ក្រៅពីនេះ វាត្រូវគេរំពឹងថានឹងបញ្ជូនបន្ត សារពីបន្ទប់ត្រួតត្រាបញ្ជាទៅកាន់អវកាសយានិក៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|