ផូស៊ីល សង្គ្រាមដាយណូស័រ ត្រូវបានដាក់ដេញថ្លៃ
|
August 07, 2013 (12:39:08)
|
[ 1354 ] |
|
|
|
|
ផូស៊ីលដ៏កម្រពីប្រភេទដាយណូស័រ ២កំពុងប្រយុទ្ធគ្នា នឹងត្រូវបានដាក់លក់ ដេញថ្លៃនៅអាមេរិក នាខែកញ្ញា ២០១៣ ខាងមុខ ក្នុងតម្លៃប្រមាណ ៩លានដុល្លារ ។ ផូស៊ីលរបស់ដាយណូស័រ ដែលត្រូវបានគេរកឃើញនៅរដ្ឋ Montane អាមេរិក នាឆ្នាំ ២០០៦ ក្នុងសភាពស្ទើដូចដើមទាំងស្រុង ។ ពួកវាស្ថិតក្នុងអម្បូរ Nanotyrannus lancensis ស៊ីសាច់ ដែលជាដាយណូស័រ សាហាវប្រភេទតូច ជាមួយអម្បូរដាយណូស័រស៊ីស្មៅ Chasmosaurus ceratopsian ដែលជាសាខាមួយ របស់អម្បូរដាយណូស័រស្នែង៣ ។
តាមគំរោងផូស៊ីលដាយណូស័រនេះ ត្រូវបានលក់ក្នុងតម្លៃប្រមាណពី៧លានដល់៩លានដុល្លារ តាមរយៈការដេញថ្លៃនៅមជ្ឈមណ្ឌលដេញថ្លៃ Bonhams ក្រុងញូវយ៉ក ។ ពត៌មានទាំងឡាយដែលប្រមែប្រមូលបានពីផូស៊ីលនេះបង្ហាញថា រវាងដាយណូស័រទាំង២ បានកើតការប្រយុទ្ធស្លាប់រស់ និងមានរបួសធ្ងន់ធ្ងរច្រើនអាចបណ្តាលឲ្យបាត់បង់ជីវិតបាន ។
ធ្មេញរបស់ដាយណូស័រ Nanotyrannus lancensis ត្រូវបានរកឃើញក្នុងប្រអប់ខ្លួនរបស់ដាយណូស័រ Chasmosaurus ceratopsian ក្នុងពេលដែលប្រអប់ខ្លួន និងទ្រូងរបស់ដាយណូស័រ Nanotyrannus lancensis បានខ្ទេចខ្ទាំដោយការបុកប៉ះខ្លាំង របស់ដាយណូស័រ Chasmosaurus ceratopsian ។
ពិនិត្យលើស្ថានភាពនៃផូស៊ីល គេជឿថា ដាយណូស័រទាំង២បានត្រូវស្រទាប់ Sediments បន្ទាប់ពីស្លាប់ដោយស្នាមរបួសបង្កឡើងដោយភាគីសងខាង ។ តាមរបាយការណ៍របស់ Bonhams នេះ បណ្តាដាយណូស័រ ទាំងនេះអាចជាគន្លឹះបកស្រាយពីសំណួរដ៏ពិបាកៗលើវិស័យបុរាណវិទ្យា ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|