Nokia Lumia 925 ជាស្មាតហ្វូន ដំណើរការលើ Windows Phone 8 ដែលមានរាងស្លីម ដំបូងគេបង្អស់
|
July 25, 2013 (12:09:44)
|
[ 1437 ] |
|
|
|
|
ជាយូរមកហើយ ទូរស័ព្ទ Nokia Lumia 920 គឺជាទូរស័ព្ទស្មាតហ្វូន Windows Phone8 ល្អដាច់គេនៅលើទីផ្សារ ជាមួយនឹងស្គ្រីនដ៏ល្អ គុណភាពតួម៉ាស៊ីនដ៏អស្ចារ្យ ម៉ូដដ៏ស្រស់ស្អាត និង កាមេរ៉ាកាន់តែល្អជាមុន (ធៀបនឹង Lumia 900) ។ ប្រព័ន្ធប្រតិបត្តិការ Windows Phone 8 ដែល Update ថ្មីក៏ត្រូវបានធ្វើឡើងប្រកបដោយភាពជោគជ័យផងដែរ និងឥឡូវកំពុងត្រូវបានទទួលស្គាល់ជាជម្រើសមិនគួរឲ្យជឿមួយសម្រាប់អ្នកដែលមានបំណងងាកចេញពីប្រព័ន្ធប្រតិបត្តិការ Android ឬ iOS ។
ប៉ុន្តែនៅគ្រាមួយ ពេលដែលការប្រកួតប្រជែងខាងស្មាតហ្វូនគឺជាការបង្កើតឲ្យមានស្គ្រីនកាន់តែធំជាមុន និង រាងកាន់តែស្លីមមិនធ្លាប់មាននោះ ទូរស័ព្ទ Lumia 920 (ចំពោះមនុស្សជាច្រើន) គឺមានកម្រាស់ក្រាស់ខ្លាំង និងធ្ងន់ខ្លាំងណាស់ ។ (អ្នកជួយស្តារស្ថានភាព : នៅគ្រាដដែលនោះ គឺទូរស័ព្ទ Samsung Ativ S ដែលមានកម្រាសស្តើងជាង ២០ ភាគរយ និង ទូរស័ព្ទ HTC Windows Phone 8X ដែលមានទម្ងន់ស្រាលជាង ៣០ ភាគរយ) ។
ទោះបីមនុស្សមួយចំនួនអាចមិនរវីរវល់នឹងភាពធំសំពីងសំពោងក្តី ក៏មានមនុស្សជាច្រើនទៀតក៏មិនពេញចិត្តចំពោះរឿងនេះដែរ ។ ជាការពិតណាស់ ប្រសិនបើនរណាម្នាក់ចង់បានទូរស័ព្ទ Window រាងស្តើងជាង នោះមានទូរស័ព្ទស្តើងជាងមួយម៉ាក គឺ Lumia 820 ដែលមានប្រព័ន្ធដំណើរការដូចគ្នា ប៉ុន្តែមានថ្មកាន់បានយូរជាង ដោយសារតែស្គ្រីន AMOLED ។ ប៉ុន្តែវាក៏បំពាក់ជាមួយនឹងស្គ្រីនដែលមាន Resolution ទាប និង កាមេរ៉ារាងខ្សោយបន្តិចផងដែរ ។
ចុះទូរស័ព្ទមួយណាដែលនាំយើងទៅរកទូរស័ព្ទ Lumia 925? នោះគឺទូរស័ព្ទ Lumia 920 ។ ប្រសិនបើលោកអ្នកគិតថាការផ្លាស់ប្តូរឈ្មោះម៉ូដែលតិចតួច គឺសំដៅមានការផ្លាស់ទៅកំរិតខ្ពស់ជាងមុនតិចតួចនោះ គឺអ្នកគិតត្រូវហើយ ។
ទូរស័ព្ទ Lumia 925 ត្រូវបានក្រុមហ៊ុន Nokia ផលិតឡើងដោយផ្គុំគ្នារវាងតួប៉ូលីកាបូណាត និង ស៊ុំអាលុយមីញ៉ូម ដោយលែងផលិតចេញពីប៉ូលីកាបូណាតទាំងស្រុងដូចស៊េរីទូរស័ព្ទមុនៗទៀតហើយ ។ ទូរស័ព្ទ Lumia 925 មានបីពណ៌គឺ ខ្មៅសុទ្ធ ខ្មៅលាយទឹកប្រាក់ និង សលាយទឹកប្រាក់ ។
ហើយទំហំ និងកម្រាស់ក៏ថយចុះច្រើនផងដែរ ដោយស្តើងជាងស៊េរី Lumia 920 ២០ ភាគរយ (៨,៥ មីល្លីម៉ែត្រ Vs ១០,៧ មីល្លីម៉ែត្រ) និង ស្រាលជាង ២៥ ភាគរយ (១៣៩ ក្រាម Vs ១៨៥ ក្រាម) ។ ពាក្យដែលគេយកមកពណ៌នាលើ ទូរស័ព្ទ Lumia 925 ឥឡូវនេះ គឺ ពាក្យថា រាងស្តើងច្រវៃ ឬ ស្វែល (Svelte) ។
ទូរស័ព្ទ Lumia 925 ត្រូវបានបំពាក់ជាមួយនឹងស្គ្រីនទំហំ ៤,៥ អ៊ីញកំរិត 1280 x 768 ភិចសែល ដែលមានកញ្ចក់ Gorilla Glass 2 ការពារភ្នែក ដូចមាននៅលើ Lumia 920 ដែរ ។ ប៉ុន្តែ Lumia 925 មានប្រភេទអេក្រង់ AMOLED ធៀបនឹងស៊េរីមុនដែលមានកញ្ចក់ប្រភេទ IPS LCD នេះហើយជាមូលហេតុដែល Nokia អាចធ្វើឲ្យ Lumia 925 មានរាងស្លីម ។
ក្រៅពីនេះ ទូរស័ព្ទនេះមានបំពាក់ប្រព័ន្ធដំណើរការប្រភេទ Qualcomm Snapdragon S4 dual-core 1.5GHz, Ram 1 GB, មេមម៉ូរីក្នុងតួ ១៦ GB, កាមេរ៉ាក្រោយ ៨,៧ មេហ្គាភិចសែល និងកាមេរ៉ាមុខ ១,២ មេហ្គាភិចសែលដែលមាន Flash ប្រភេទ Dual-LED, ប្រព័ន្ធ 4G LTE, Wi-Fi 802.11a/b/g/n, Bluetooth 3.0, Micro-SIM, ថ្ម 2,000mAh, ទំហំតួ 129 x 70.6 x 8.5 មីល្លីម៉ែត្រ, តម្លៃ ៦២៩ ដុល្លារ (សិង្ហបុរី) និង ថ្ងៃខែចេញលក់ ២០ កក្កដា ២០១៣ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|