លោហៈរាវ ៖ ជំហានអភិវឌ្ឍន៍ថ្មី នៃការបោះពុម្ព ៣D
|
July 17, 2013 (09:17:44)
|
[ 1438 ] |
|
|
|
|
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាសាស្ត្រ ការ៉ូលីណាខាងជើង (អាមេរិក) ទើបអភិវឌ្ឍន៍ការបោះពុម្ព 3D ឈានទៅកាន់ជំហានថ្មី១ទៀត តាមរយៈការប្រើប្រាស់ វត្ថុធាតុលោហៈរាវ ។ បណ្ឌិត Michael និងបណ្តាសហការីរបស់ខ្លួន បានសម្រេចបង្កើត នូវសារធាតុចម្រុះរាវពី gallium និង Indium ដែលវាមិនអាចកកបាននោះ ក្នុងសីតុណ្ហភាពធម្មតា ។
ពេលដែលប្រាស្រ័យជាមួយបរិយាកាស វានឹងវិវត្តទៅកាន់ស្រទាប់ស្តើងមួយ គ្រប់គ្រាន់សម្រាប់ក្លាយជា ទម្រង់ដែលយើងចង់បាន ។ បច្ចុប្បន្ន Dickey និងសហការីកំពុងប្រើបំពង់ស៊ឺរ៉ាំង hydraulic ដើម្បីបាញ់បញ្ចេញ បណ្តាលោហៈចម្រុះនេះចេញហើយបង្កើតជាទម្រង់ ។ លោហៈរាវទាំងនេះវាងាយស្រួលសម្រាប់ការតម្រៀបតភ្ជាប់គ្នា ។ ពិសេសវាអាចរុំព័ន្ធវត្ថុធាតុមួយចំនួនផ្សេងទៀត ដូចជាកៅស៊ូ ធ្វើឲ្យរចនាសម្ព័ន្ធនៃលោហៈអាចទាញយឺត ឬប្រែប្រួលសណ្ឋានបានស្រេចចិត្ត ។
ជំហានបន្តដែលអ្នកស្រាវជ្រាវអនុវត្តគឺការជំនួសបំពង់ស៊ឺរ៉ាំងទាំងនេះដោយប្រើចំពួយបាញ់នៃម៉ាស៊ីនបោះពុម្ព 3D សម្រាប់អនុវត្តវាទៅលើម៉ាស៊ីន ។ ប្រការអស្ចារ្យនេះគឺលោហៈរាវទាំងនេះ គ្មានសារធាតុពុល ហើយអាចប្រើប្រាស់សម្រាប់ផលិតបរិក្ខារជំនួសស្រេចនឹងចិត្ត ។
ប្រតិបត្តិការជាក់ស្តែងបច្ចុប្បន្នរបស់លោហៈនេះគឺអាចប្រើប្រាស់សម្រាប់ផលិតរាល់វត្ថុឬប្រភេទគ្រឿងម៉ាស៊ីន ដែលតម្រូវឲ្យមានភាពស្វិតមាំនឹងងាយធ្វើពុម្ព ។ ប៉ុន្តែលោហៈរាវនេះ មានតម្លៃពុំថោកទេ ពោលគឺមានតម្លៃថ្លៃជាង១០០ដងប្រៀបនឹងការបោះពុម្ពប្រើជ័រ 3D ធម្មតាឯណោះ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|