ជប៉ុនប្រើខ្យង ព្យាបាលស្បែកមុខ
|
July 17, 2013 (09:13:51)
|
[ 1477 ] |
|
|
|
|
ការដែលខ្យងរស់ វារពីលើផ្ទៃមុខរបស់អ្នក ស្តាប់ទៅដូចជាអ្វីមួយ នៅក្នុងសុបិនដ៏អាក្រក់អ៊ីចឹង ប៉ុន្តែក្នុងប្រទេសជប៉ុនក្រុមហ៊ុនមួយ កំពុងសង្ឃឹមថា ប្រជាជននឹងត្រៀមខ្លួន ចំណាលុយលើវាជាក់ជាមិនខាន ។ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះទៅ ស្ត្រីដែលចង់កំចាត់ស្បែកខូច ជម្រះរន្ធញើសរបស់ខ្លួន ឬ ធ្វើឲ្យមើលទៅក្មេងជាងវ័យ អាចដាក់ខ្យងទាំងនោះវារពីលើមុខដោយខ្លួនវារយៈពេល ៥ នាទី ។
អ្នកស្រីម៉ាណាមី តាកាមូរ៉ា អ្នកនាំពាក្យឲ្យក្រុមហ៊ុនថែរក្សាសម្ផស្ស Ci:z.Labo ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ខណៈដែលគាត់បានដាក់ខ្យងបីក្បាលឲ្យវារពីលើមុខស្ត្រីម្នាក់បាននិយាយថា "ស្លែភក់ៗបានមកពីសត្វខ្យង ជួយកំចាត់កោសិកាចាស់ៗចេញ, ព្យាបាលស្បែកបន្ទាប់ពីរលាកកំដៅព្រះអាទិត្យ និង ផ្តល់សំណើមដល់ស្បែកមុខ ។
តាមវិធីនេះ អ្នកអាចទទួលបានសារជាតិរបស់ខ្យងសុទ្ធ ១០០ ភាគរយដោយផ្ទាល់នៅលើស្បែក" ។ ស្លែភក់ៗរបស់ខ្យងត្រូវគេជឿថាមានប្រសិទ្ធិភាពប្រឆាំងភាពចាស់នៅលើស្បែកមនុស្ស ហើយថ្នាំថែសម្ផស្សមួយចំនួនក៏ត្រូវបានលក់ជាមួយនឹងសារជាតិខាប់ៗរបស់ខ្យងរួចមកហើយដែរ ។
ប៉ុន្តែក្រុមហ៊ុនថែសម្ផស្ស Ci:z.Labo បានបោះជំហានទៅមុខមុនមួយជំហានក្នុងអ្វីដែលខ្លួននិយាយថា ជាការព្យាបាលដោយខ្យងរស់ដំបូងបង្អស់ក្នុងប្រទេសជប៉ុន ។ ដើម្បីជាផ្នែកមួយនៃព្រឹត្តិការណ៍មួយឈ្មោះថា "Celebrity Escargot Course" អតិថិជននឹងទទួលបានការព្យាបាលដោយសត្វខ្យងរយៈពេលប្រាំនាទីអមជាមួយនឹងការម៉ាស្សា និង ការព្យាបាលមុខដទៃទៀត ។
គ្រាន់តែខ្យងតែឯងមានតម្លៃដល់ទៅ ១០.៥០០ យ៉េន (១០៥ ដុល្លារ) ។ អ្នកស្រី សាយ៉ា អ៊ីតូ បាននិយាយថា អ្នកស្រីយល់ឃើញថាការព្យាបាលបែបនេះមានភាពស្រណុកស្រួល ដែលស្ទើរតែធ្វើឲ្យអ្នកស្រីដេកលក់ទៀតផង ។ អ្នកស្រីបាននិយាយថា "អ្នកអាចមានអារម្មណ៍ថាខ្យងកំពុងវានៅពីលើមុខរបស់អ្នក ។ ដំបូង វាគួរឲ្យភ្ញាក់ផ្អើលណាស់ ប៉ុន្តែវាពិតប្រសើរជាងនេះទៀត ។ ស្បែករបស់ខ្ញុំមើលទៅពិតជារលោង និង មានសំណើមល្អណាស់" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|