ស្បែកសិប្បនិមិត្ត ទទួលអារម្មណ៍បាន ដូចស្បែកពិតៗ
|
July 12, 2013 (12:28:57)
|
[ 1399 ] |
|
|
|
|
តាមរបាយការណ៍ ចុះផ្សាយលើទស្សនាវដ្តី ឯកទេស Applied Matercals & Interface របស់អ្នកវិទ្យាសាស្ត្រ អ៊ីស្រាអ៊ែលឲ្យដឹងថា គេបានច្នៃផលិតប្រភេទ Sensor រស់រវើកពិតប្រាកដមួយ ដែលខុសប្លែកទាំងស្រុង ពីស្បែកសិប្បនិម្មិតបច្ចុប្បន្ន ចាំបាច់ត្រូវមានទង្វើមកលើ ដូចជាការប៉ះទង្គិច ទើបទទួលសញ្ញាបាន ។ Sensor ថ្មីនេះ ប្រើប្រាស់ម៉ូលេគុលមាស និងប្រភេទជ័រគ្រាប់ស្រស់ម្យ៉ាង ដែលវាអាចទទួល អារម្មណ៍ដឹងបានភ្លាមៗ ពីការប៉ះកម្រិតសំណើម និងសីតុណ្ហភាព... ពិតៗ ដូចជាស្បែកធម្មជាតិ ។
Sensor ថ្មីដាក់ក្រោមស្បែកសិប្បនិម្មិតបង្កើនអារម្មណ៍ពិតៗ Techmion-Israel ឲ្យដឹងថា របកគំហើញខាងលើមានកម្រិតរំញោចច្រើនជាងតិចបំផុត១០ដង ប្រៀបទៅនឹងស្បែកសិប្បនិម្មិត ដែលមានបច្ចុប្បន្នលើទីផ្សារ ។ ដើម្បីឲ្យ Sensor រៀបបញ្ចូលទៅអាចប្រតិបត្តិការប្រចាំថ្ងៃបាន វាតម្រូវឲ្យមានចរន្តអគ្គិសនីទាប សម្រួលឲ្យបានស្របនឹងថ្មពិលរបស់បរិក្ខារកាន់ដៃបច្ចុប្បន្ននេះ ហើយក៏ត្រូវមានចំណាយផលិតទាបដើម្បីបម្រើឲ្យតម្រូវការទីផ្សារបាន ។
ហេតុនេះ Sensor របស់ Technion ត្រូវបានយកគ្រាប់ nano មាសមករោយលើផ្ទៃប្លាស្ទិកចម្រុះ ដែលមានសមត្ថភាពបញ្ជូនចរន្តអគ្គិសនីផ្សេងៗពីគ្នាអាស្រ័យប្រតិកម្មលើផ្ទៃប្លាស្លិក ។ ហេតុនេះប្រភេទ Sensor ថ្មីអាចត្រូវបានគេប្រើប្រាស់សម្រាប់ការតាមដានស្នាមប្រេះស្រាំក្នុងស្ពៀ ឬបង្កើតស្បែកសិប្បនិម្មិតប្រសើរជាងមុនដល់អ្នកពិការក៏ដូចជានាំមកនូវប្រតិកម្មដូចមនុស្សពិតលើស្បែក "មនុស្សយន្ត" ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|