រកឃើញសភាវៈមានជីវិត នៅក្រោមស្រទាប់ទឹកកក ក្រាស់ នាប៉ូលខាងត្បូង
|
July 09, 2013 (07:26:48)
|
[ 1590 ] |
|
|
|
|
មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ ទើបរកឃើញសភាវៈមានជីវិត ស្ថិតនៅក្រមស្រទាប់ទឹកកក ដ៏ត្រជាក់នាប៉ូលខាងត្បូង កន្លែងមួយដែលពីដើមមក អ្នកវិទ្យាសាស្ត្រធ្លាប់អះអាងថា ពុំមានអ្វីអាចរស់បាន ។
នោះជាគំហើញសាស្ត្រាចារ្យ Scott Rogers ខាងផ្នែកជីវសាស្ត្រ នៃសកលវិទ្យាល័យ Bowling Green State , Ohio អាមេរិក និងសហការី ក្រោយពេលធ្វើការវិភាគយ៉ាងម៉ត់ចត់ នូវគំរូទឹកកកយកពីបឹង Vostok ។ គំរូនេះ ត្រូវបានខួងយកពីជម្រៅជាង ៣km ពីបឹងក្រោមទឹកកក Vostok ដែលបឹងបុរាណ១ ត្រូវផ្ទាំងទឹកកកកប់ពីលើ ។ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រ គួបផ្សំការវិភាគ ADN និង RMA (RNA ជាប្រភេទអាស៊ីតមួយ ក្នុងចំណោមប្រភេទអាស៊ីត nucheic2 ហើយជាមូលដ្ឋាន នៃការតំណពូជ កម្រិតម៉ូលេគុល) ពីគំរូទាំងឡាយ ទទួលបានពីដុំទឹកកក ។ គេកំណត់បានអត្តសញ្ញាណ នៃមេរោគរាប់ពាន់ ក្នុងនោះមួយចំនួន តែងប្រទះឃើញ ក្នុងប្រព័ន្ធរំលាយអាហារ របស់ត្រី និងសត្វសមុទ្រដទៃទៀត រួមទាំងអម្បូរទឹកសាប និងទឹកប្រៃ ។ ក្រុមស្រាវជ្រាវ ក៏បានរកឃើញ ប្រភេទផ្សិត និងអម្បូរមេរោគ ទោលបុរាណកាល ច្រើនរស់នៅបាន ក្នុងបរិស្ថានដ៏ពិបាក ពេលវិភាគគំរូទឹកកក ។
តាមសាស្ត្រាចារ្យ Rogers គំហើញនេះ បញ្ជាក់ថា បឹង Vostole ធ្លាប់មានតំណភ្ជាប់ ជាមួយមហាសមុទ្រ និងបណ្តាទន្លេទឹកកកធំៗ ។ ពិតជាអស្ចារ្យណាស់ ដែលប៉ុន្មានសិបឆ្នាំមុន យើងខ្ញុំពុំធ្លាប់គិតឃើញថា វាអាចមានសភាវៈមានជីវិតរស់នៅបាន ។ របកគំហើញនេះ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រ ប្តូរចក្ខុវិស្ស័យពីសភាវៈមានជីវិត នៅប៉ូលខាងត្បូង ហើយជាមូលដ្ឋាន សម្រាប់ការស្រាវជ្រាវដទៃទៀត នៅដែនដីនេះ នាថ្ងៃអនាគត ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|