Polymer បញ្ចេញពន្លឺ រកឃើញសារធាតុផ្ទុះ
|
July 09, 2013 (07:17:54)
|
[ 1372 ] |
|
|
|
|
ពេលនេះការរកឃើញគ្រាប់បែក នៅទីសាធារណៈ ដូចជាអាកាសយានដ្ឋាន ឬស្ថានីយ៍នានា ងាយស្រួលជាងមុនច្រើន អាស្រ័យដោយមានប្រភេទ Polymer បញ្ចេញពន្លឺថ្មី១ រកឃើញដោយគីមីវិទូ William Dichitel និងនិស្សិតស្រាវជ្រាវ Deepti Gopalakrishnan នៃសកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ។ គីមីវិទូ Dichitel និងនិស្សិតស្រាវជ្រាវឧទ្ទេសនាម Polymer រកគ្រឿងផ្ទុះ ។
ជាធម្មតា រចនាសម្ព័ន្ធចងក្រឡាដោយឯកឯងរបស់ Polymer ធ្វើឲ្យវាស្រូបយកពន្លឺ បញ្ជូនថាមពល ហើយចុងក្រោយគឺរំដោះថាមពលនោះក្លាយជាពន្លឺវិញ ។ ប៉ុន្តែ Polymer ពិសេសនេះ ប្រភពថាមពលនឹងត្រូវបានបង្កើតឡើងពេលវាប្រាស្រ័យបានជាមួយអង្គធាតុតែមួយគត់របស់សារធាតុផ្ទុះ ហើយត្រូវរំដោះក្លាយជាកំដៅជំនួសឲ្យពន្លឺ ។ ប្រការនេះជាហេតុបណ្តាលឲ្យបន្ទះ Polymer ផ្អាកបញ្ចេញពន្លឺភ្លាមៗ សញ្ញាដែលប្រកាសប្រាប់សមត្ថកិច្ចថា មានសារធាតុផ្ទុះ ។
បន្ទះ Polymer ពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីរកឃើញថា បណ្តាម៉ូលេគុល RDX ដែលជាអង្គធាតុផ្ទុះដ៏ខ្លាំង១ ច្រើនត្រូវបានបង្កើតឡើងពេលវាប្រាស្រ័យបានជាមួយអង្គធាតុតែ១គត់របស់សារធាតុផ្ទុះ ហើយត្រូវរំដោះក្លាយជាកំដៅជំនួសឲ្យពន្លឺ ។ ប្រការនេះជាហេតុបណ្តាលឲ្យបន្ទះ Polymer ផ្អាកបញ្ចេញពន្លឺភ្លាមៗ សញ្ញាដែលប្រកាសប្រាប់សមត្ថកិច្ចថា មានសារធាតុផ្ទុះ ។
បន្ទះ Polymer ពិសេសនេះ ត្រូវបានបង្កើតឡើងដើម្បីរកឃើញបណ្តាម៉ូលេគុល RDX ដែលជាអង្គធាតុផ្ទុះដ៏ខ្លាំង ច្រើនត្រូវបានពួកភេរវករប្រើប្រាស់ ដោយពុំត្រឹមតែលើផ្ទៃទេ ថែមទាំងក្នុងបរិយាកាសទៀតផង ។ ការពិសោធន៍របស់អ្នកជំនាញការ២រូបនេះបង្ហាញឲ្យឃើញថា បន្ទះ Polymer នេះពុំមានប្រតិកម្មជាមួយបណ្តាសារធាតុក្នុងគ្រឿងសំអាងឡើយ ហេតុនេះធានាថា វានឹងប្រកាសអាសន្នមិនខុសទេ ។ ពួកគេសង្ឃឹមថា វត្ថុធាតុថ្មីនេះអាចច្នៃបញ្ចូលក្នុងបណ្តា Sensor កាន់ដៃមានតម្លៃថោក ដើម្បីប្រើប្រាស់រុករកគ្រឿងផ្ទុះជំនួសឲ្យក្រុមសុនខ ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|