Apple វិនិយោគ "កសិដ្ឋាន" អគ្គិសនីព្រះអាទិត្យ ដ៏សម្បើម
|
July 08, 2013 (13:37:27)
|
[ 1348 ] |
|
|
|
|
Apple កំពុងត្រៀមបម្រុង ស្ថាបនាកសិដ្ឋាន ថាមពលព្រះអាទិត្យ១ លើផ្ទៃដីទំហំជាង៥៥ ហិកតា នៅជាប់មជ្ឈមណ្ឌលទិន្នន័យថ្មី របស់ក្រុមហ៊ុននៅ Reno រដ្ឋ Nevada អាមេរិក ។ កសិដ្ឋានអគ្គិសនីព្រះអាទិត្យរបស់ Apple ត្រូវបានសាង់សង់ឡើង ដោយមានកិច្ចសហការ ជាមួយស្ថាប័នថាមពល Nevada និង ក្រុមហ៊ុនដំណោះស្រាយថាមពល ព្រះអាទិត្យ Sun Power ។
នៅកសិដ្ឋាននេះ នឹងអនុវត្តនូវបច្ចេកវិទ្យាថ្មីបំផុត ដែលបង្កលក្ខណៈឲ្យបណ្តាផ្ទាំងថ្មពិលព្រះអាទិត្យប្រមូលផ្តុំបានពន្លឺព្រះអាទិត្យលើសពីផ្ទាំង solar ធម្មតាដល់ទៅ៧ដង ហេតុនេះវាក៏បង្កើនថាមពលអគ្គិសនីយ៉ាងច្រើនដែរ ។
Apple បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា មជ្ឈមណ្ឌលទិន្នន័យរបស់ Apple ប្រើប្រាស់ថាមពលបង្កើតឡើងវិញ១០០%ថ ហើយយើងខ្ញុំកំពុងឈានទៅរកគោលដៅនេះ នៅមជ្ឈមណ្ឌលទិន្នន័យថ្មី Reno របស់យើងខ្ញុំ តាមរយៈការប្រមូលផ្តុំប្រើប្រាស់ថាមពលព្រះអាទិត្យយ៉ាងមានប្រសិទ្ធភាព ។
នៅពេលសាងសង់រួចរាល់ កសិដ្ឋានថាមពលព្រះអាទិត្យរបស់ Apple នឹងបង្កើតបានថាមពលប្រមាណ ៤៣,៥លាន KW/h ។ បើតាម Apple នោះវាគ្រប់គ្រាន់សម្រាប់ឲ្យរថយន្តក្រុង ៦៤០០គ្រឿង ប្រតិបត្តិការបាន ។ ជាមួយខឿនបច្ចេកវិទ្យាខ្ពស់ និងប្រភពធនធានខ្លាំង ក្រុមសេដ្ឋីដូចជា Apple , Google , Face book និង Amazon បានសំណូម ពរឲ្យបណ្តាមជ្ឈមណ្ឌលទិន្នន័យដ៏ធំសម្បើមរបស់ខ្លួនប្រើប្រាស់ថាមពល "បរិសុទ្ធ" ស្ថិរភាព ។ តាមរយៈនោះគាំទ្រដល់យុទ្ធនាការអំពាវនាវ បន្ថយសំណល់ផ្ទះកញ្ចក់របស់បណ្តាអង្គការការពារបរិស្ថាន ៕
|
|
|
. |
|
|
|
|
|
. |
|
រៀល កម្ពុជា (1US$: KHR)
|
4015 |
4022 |
បាត ថៃឡង់ (1US$: THB)
|
31.48 |
31.55 |
ដុង វៀតណាម (1US$: VND)
|
22,720 |
22,800 |
ដុល្លារ ហុងកុង (1US$: HKD)
|
7.75 |
7.87 |
យ៉េន ជប៉ុន (100JPY: US$)
|
0.905 |
0.910 |
ដុល្លារ សឹង្ហបុរី (10SGD: US$)
|
7.58 |
7.63 |
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$)
|
2.55 |
2.57 |
ផោន អង់គ្លេស (1GBP: US$)
|
1.405 |
1.410 |
យូរ៉ូ អឺរ៉ុប (1EUR: US$)
|
1.240 |
1.245 |
ហ្វ្រង់ ស្វីស (1CHF: US$)
|
0.905 |
0.910 |
ដុល្លារ អូស្ត្រាលី (1AUD: US$)
|
0.787 |
0.792 |
ដុល្លារ កាណាដា (1CAD: US$)
|
0.800 |
0.805 |
មាស គីឡូ (1CHI: US$)
|
160.5 |
161.5 |
កែប្រែរចុងក្រោយ ៖
09 - February - 2018
|
|
|